បកប្រែដោយ: Ashy Xue
T/N:
បើសិនជាផ្ទែភ្លឺពេកពិបាកអាន សូមអូសទៅក្រោមហើយចុចលើសញ្ញាដែរនៅពីក្រោមអក្សរ Turn off the light (សម្រាប់ទូរសព្ទ័ដៃ) នោះផ្ទៃនឹងផ្លាស់ប្លូរពណ៏។
សំគាល់: ពាក្យរាជសព្ទត្រូវបានផ្លាស់និងប្រែសម្រួលដើម្បីងាយស្រួលក្នុងការអាន
រីករាយក្នុងការអានណាអ្នកទាំងអស់គ្នា~!
នៅក្នុងចំណោមព្រះនៃឋានសួគ៌មានកម្មបទសំណើចដ៏ល្បីមួយដែលត្រូវបានគេស្គាល់ទូទាំងអាណាចក្រទាំងបី។
មានការនិយាយតៗគ្នាថា កាលពី៨០០ឆ្នាំមុនមានមហានគរបុរាណមួយនៅតំបន់វាលទំនាបកណ្តាលហៅថានគរស៊ានឡេ (Xian Le)។
នគរបុរាណស៊ានឡេមានទឹកដីដ៏ធំធេងព្រមទាំងមាននូវធនធានដ៏សំបូរបែបនិងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា។ នគរនេះមានសម្បតិ្តបួនគឺ: ស្រ្ដីដែលមានរូបឆោមល្អឯកប្រៀបដូចជាពពកនៅលើមេឃ ភាពឈានមុខគេខាងផ្នែកសិល្បៈនិងអក្សរសិល្ប៍ មាសនិងអលង្ការជាទ្រព្យសម្បតិ្តដ៏ហូរហៀររបស់នគរ ហើយចុងក្រោយនោះគឺព្រះបុត្រាម្កុដរាជដែលមានកិត្ដិនាមដ៏ល្បីល្បាញរបស់ពួកគេ។
បុគ្គលម្នាក់នេះ, ព្រះអង្គម្ចាស់ដែលជារាជទាយាទរបស់នគរ…… អាចនិយាយបានថាទ្រង់ជាបុរសចម្លែកម្នាក់។
ព្រះរាជានិងមហាក្សត្រីបានចាត់ទុកព្រះអង្គប្រៀបបានទៅនិងរតនវត្ថុដ៏មានតម្លៃនៅក្នុងដៃរបស់ពួកទ្រង់។ ពួកទ្រង់បានបីបាច់ថ្នាក់ថ្នមអង្គក្សត្រាយ៉ាងវិសេស ហើយជារឿយៗតែងប្រកាសដោយមោទនភាពថា “នៅពេលអនាគតក្សត្រារបស់យើងនឹងក្លាយជាស្តេចដែលប្រកប់ដោយគតិបណ្ឌិត ហើយនឹងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញសម្រាប់មនុស្សជំនាន់ក្រោយ” ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ព្រះបុត្រាម្កុដរាជមិនបានផ្ដល់ការចាប់អារម្មណ៍ទៅនឹងទ្រព្យសម្បត្ដិ អំណាច និងកិត្ដិយសដែលពាំនាំមកដោយឈាមជ័រជារាជវង្សរបស់ទ្រង់នោះឡើយ។
អ្វីដែលទ្រង់ចាប់អារម្មណ៍នោះ គឺជាពាក្យដែលគាត់ឧស្សាហ៍និយាយទៅកាន់ខ្លួនឯង ថា……..
“ យើងចង់ជួយសង្គ្រោះជនសាមញ្ញ!”
ព្រះអង្គម្ចាស់វ័យក្មេងរូបនេះបានតាំងចិត្តក្នុងការរៀននិងបណ្ដុះបណ្ដាលវិជ្ជាដោយភាពឧស្សាហ៍ព្យាយាម។ ក្នុងអំឡុងពេលនោះ មានរឿងខ្លី ពីររឿងដែលត្រូវបានផ្សព្វផ្សាយជុំយ៉ាងទូលំទូលាយ។
រឿងដំបូងបានកើតឡើងនៅពេលទ្រង់មានអាយុដប់ប្រាំពីរឆ្នាំ។
នៅឆ្នាំនោះ នគរស៊ានឡេ(Xian Le) បានប្រារព្ធពិធីដង្ហែក្បួនព្យុហយាត្រាថ្វាយព្រះដ៏អស្ចារ្យសំបើមមួយ។
ទោះបីជាទំនៀមទម្លាប់នេះត្រូវបានគេបោះបង់ចោលអស់ជាច្រើនសតវត្សរ៍មកហើយក៏ដោយក៏គេអាចស្រមៃឃើញពីភាពអស្ចារ្យនៃព្រឹត្តិការណ៍នេះតាមរយៈការបកស្រាយយ៉ាងរស់រវើកក្នុងអត្ថបទបុរាណនិងរឿងរ៉ាវដែលបានប្រាប់តៗគ្នាពីមួយទៅមួយ។
ថ្ងៃពិធីដង្ហែក្បួនព្យុហយាត្រាថ្វាយព្រះ, លើផ្លូវធំ អធិទេពសង្រ្គាម
នៅទាំងសងខាងនៃផ្លូវធំកកកុញទៅដោយមនុស្ស។ ពពួកអភិជនអង្គុយនៅជាន់លើតាមបណ្តារទៀមខ្ពស់ៗ ផ្លាស់ប្តូរការជជែកគ្នាយ៉ាងរាក់ទាក់ រីឯឆ្មាំវាំងធ្វើការសម្រួលផ្លូវដោយប្រើគ្រឿងសស្ត្រាវុធដែលគួរអោយស្ងើចរបស់ពួកគេ។ ក្មេងស្រីៗវ័យក្មេងរាំក្បាច់យ៉ាងសមសួនហើយដៃពណ៌សដូចព្រិលរបស់ពួកគេបាច់នូវស្រទាប់ផ្កាប្រដូចបានទៅនីងទឹកភ្លៀង គ្រប់ដណ្តប់ពាសពេញផ្ទែមេឃយ៉ាងដាច់កន្ទុយភ្នែល ។ រូបភាពនេះធ្វើឱ្យមនុស្សមានចម្ងល់ថាតើរវាងស្ត្រីក្រមុំដែលកំពុងរាំនោះស្រស់ស្អាតជាងឬក៏ជាផ្កាដែលបញ្ចេញនូវភាពស្រស់ស្អាតនោះ។ សំលេងពិរោះៗផ្លុំចេញពីក្នុងរគ្រែស្នែងមាសហើយអណ្តែតពាសពេញនគរអធិរាជទាំងមូល។ នៅពីក្រោយមន្ត្រីឆ្មាំកិត្តិយស មានសេះពណ៌សដប់ប្រាំមួយក្បាលបំពាក់ដោយបង្ហៀរមាសដើរទន្ទឹមគ្នា ឆ្ពោះសំដៅទៅរកវេទិកាដ៏អស្ចារ្យមួយនោះ។
នៅលើកំពូលនៃវេទិកាខ្ពស់ដ៏និងអស្ចារ្យនោះគឺជាចំណីចក្ចុដែលមនុស្សគ្រប់គ្នាផ្តោតចំណាប់អារម្មណ៏ទៅលើ។ គេឃើញមានអ្នកសម្ដែងក្បាច់គុនម្នាក់ដែលឈរសំដែងដើម្បីផ្គាប់ព្រះហឫទ័យព្រះអទិទេព។
ក្នុងកំឡុងពិធីដង្ហែរព្យុហយាត្រានៃឋានសួគ៌នេះ អ្នកសម្ដែងក្បាច់គុននឹងពាក់ម៉ាសមាស ដណ្តប់ដោយសម្លៀកបំពាក់ល្អឆើតនិងកាន់ដាវមួយក្នុងដៃម្ខាង។ គេនឹងដើរតួជាអាទិទេពយោធាដំបូងបង្អស់ក្នុងសហស្សវត្សរ៍មួយដែលបានបំបាក់នូវសត្វបិសាចសាហាវ – ព្រះអធិរាជសង្រ្គាមនៃឋានសួគ៌ា Jun Wu។
ការដែលត្រូវបានជ្រើសរើសជាអ្នកសម្ដែងក្បាច់គុននេះអាចត្រូវបានគេចាត់ទុកថាជាការដែលទទួលបាននូវកិត្តិយសបំផុត ដូច្នេះលក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសវិញគឺមានសភាពតឹងរឹងខ្លាំងបំផុត។ នៅឆ្នាំនេះ អ្នកដែលត្រូវបានជ្រើសរើសគឺគ្មាននរណាក្រៅពីអង្គម្ចាស់ក្សត្រា រាជទាយាទឡើយ។ ប្រជានគរទាំងមូលជឿជាក់ថាទ្រង់អង្គនេះនឹងក្លាយជាអ្នកសម្ដែងក្បាច់គុនដ៏អស្ចារ្យបំផុតក្នុងចំណោមបណ្តារអ្នកដែលបានសម្តែងបែបនេះតាំងពីដើមរៀងមក។
យ៉ាងណាមិញ នៅថ្ងៃនោះបែរជាមានរឿងមួយបានកើតឡើងដោយនឹកស្មានមិនដល់។
មន្ត្រីឆ្មាំកិត្តិយសបានធ្វើការដង្ហែរជុំទីបីរបស់ក្បួនព័ទ្ធជុំវិញជញ្ជាំងកំពែងក្រុង ដោយឆ្លងកាត់ជញ្ជាំងដែលមានកំពស់រាប់សិបហ្វីត។
ក្នុងគ្រានោះដែរ ព្រះអធិទេពសង្រ្គាមនៅលើឆាកដ៏អស្ចារ្យនោះបានរៀបចំនឹងវាត់នូវដាវពិឃាដសំលាប់បិសាចមួយនោះ
នេះជាទស្សនីយភាពដ៏គួរអោយរំភើបបំផុតហើយ ដូច្នេះប្រជាជនដែលនូវទាំងសងខាងនៃផ្លូវធំមានភាពពុះកញ្ជ្រោលជាខ្លាំង។ ប្រជាជននៅខាងលើជញ្ជាំងកំពែងក្រុងក៏មានភាពច្របូកច្របល់ផងដែរដោយពួកគេចាប់ផ្តើមដណ្ដើមគ្នាអើតក្បាលចេញមកមើលក្រោមទាំងភាពស្វិតស្វាញនិងបញ្ជៀតគ្នា។
នៅពេលភ្លាមៗនេះដែល ក្មេងតូចម្នាក់ស្រាប់តែបានធ្លាក់ពីលើកំពូលនៃប៉មទ្វារក្រុង។
សម្រែកស្រែកស្ទើរតែរហែកមេឃបន្លឺឡើង នៅពេលដែលមនុស្សគ្រប់គ្នាគិតថាក្មេងនោះហៀបនឹងស្រោចផ្លូវធំអធិទេពសង្រ្គាមដោយឈាមរបស់គេទៅហើយនោះ ព្រះបុត្រាម្កុដរាជបានងើយព្រះកេស្តទ្រង់មើលហើយទ្រង់ក៏លោតទៅចាប់ក្មេងតូចនោះ។
មនុស្សទាំងអស់មានពេលបានឃើញត្រឹមតែស្រមោលពណ៌សរាងដូចដូចបក្សីដែលហោះហើរនៅលើមេឃដ៏ស្ងប់ស្ងាត់មុនពេលដែលព្រះបុត្រាម្កុដរាជបានចុះដោយសុវត្ថិភាពជាមួយកូនក្មេងនៅក្នុងដៃរបស់ទ្រង់។ របាំងមុខមាសរបស់ទ្រង់បានធ្លាក់ចុះ បង្ហាញនូវព្រះភក្រ្ក័វយ័ក្មេងនិងសង្ហាដែលលាក់នៅពីក្រោយរបាំងមុខនោះ។
បន្តិចក្រោយមក ហ្វូងមនុស្សរាប់ម៉ឺននាក់បានចាប់ផ្តើមស្រែកហ៊ោ។
ប្រជាជនសាមញ្ញពោរពេញដោយភាពអំណរ ប៉ុន្តែរដ្ឋមន្រ្តីឥសីព្រឹទ្ធាចារ្យប្រចាំរាជវង្សបែរជាមានការឈឺក្បាលចំពោះរឿងនេះទៅវិញ។
មួយលានឆ្នាំទៀតក៏ពួកគេមិនដែលនឹកគិតថាកំហុសដ៏ធំមហិមាបែបនេះនឹងកើតឡើងនោះទេ។
អពមង្គលអ្ហា! ពិតជាអពមង្គលណាស់!
រាល់មួយជុំដែលក្បួនដង្ហែរដ៏អស្ចារ្យហែលនៅជុំវិញរាជធានី គឺតំណាងឱ្យការអធិស្ឋានមួយឆ្នាំនៃសន្តិភាពនិងភាពរុងរឿងរបស់ប្រទេស។ ឥឡូវវាត្រូវបានបង្អាក់រំខាន តើវាមិនដូចគ្នានឹងការនាំមកនូវគ្រោះមហន្តរាយទេឬ?!
បណ្ដាររដ្ឋមន្រ្តីទាំងអស់មានការព្រួយបារម្ភជាខ្លាំងរហូតរដល់ថ្នាក់ថាសក់របស់ពួកគេជ្រុះមកដូចទឹកភ្លៀងអញ្ចឹង។ បន្ទាប់ពីពួកគេបានសញ្ជឹងគិតពីអតីតកាលនិងរឿងហេតុដែលអាចនឹងកើតឡើងនាពេលខាងមុខ ពួកគេបានអញ្ជើញព្រះបុត្រាម្កុដរាជមកគាល់ ហើយបានណែនាំយ៉ាងម៉ឺងម៉ាត់ថា, ព្រះអង្គម្ចាស់, តើទ្រង់អាចឈររំលឹកកំហុសនៅនឹងមុខជញ្ជាំងរយៈពេលមួយខែដើម្បីបង្ហាញការសោកស្តាយបានឬទេ?? ទ្រង់មិនចាំបាច់ធ្វើវាពិតប្រាកដទេគ្រាន់តែបង្ហាញនួវកាយវិការបញ្ជាក់ពីចេតនារបស់ទ្រង់ប៉ុណ្នោះគឺគ្រប់គ្រាន់ហើយ។
ព្រះបុត្រាម្កុដរាជញញឹមហើយឆ្លើយតបថា “មិនចាំបាច់ទេ”
ទ្រង់បានពន្យល់អំពីគំនិតរបស់ទ្រង់ថា“ ការសង្រ្គោះមនុស្សមិនមែនជារឿងអាក្រក់ទឡើយ។ តើស្ថានសួគ៌អាចបន្ទោសយើងដោយរបៀបណាក្នុងពេលដែលយើងបានធ្វើរឿងត្រឹមត្រូវនោះ?”
……ចុះប្រសិនបើចៃដន្យអី ស្ថានសួគ៌សំរេចបន្ទោសទ្រង់នោះ?
“ អញ្ចឹងពេលនោះឋានសួគ៌នឹងជាអ្នកដែលខុសហើយ។ ហេតុអ្វីបានជាមនុស្សដែលធ្វើត្រូវបែរជាត្រូវសុំទោសចំពោះមនុស្សដែលធ្វើខុស?”
បណ្ដាររដ្ឋមន្រ្តីទាំងអស់បាត់មាត់ឈឹង រកពាក្យតបតរមិនបាន
អង្គម្ចាស់ព្រះបុត្រាម្កុដរាជជាក់ស្ដែងគឺពិតជាមនុស្សប្រភេទនេះ។
ទ្រង់មិនដែលជួបប្រទះនូវអ្វីដែលទ្រង់មិនអាចធ្វើបានឡើយហើយទ្រង់ក៏មិនដែលជួបនរណាម្នាក់ដែលមិនស្រឡាញ់ទ្រង់ដែរ។ គ្រប់រឿងទាំងអស់គឺទ្រង់តែងតែត្រូវហើយទ្រង់គឺជាបេះដូងនៃពិភពលោកនេះ។
ហេតុដូច្នេះហើយទោះបីគ្រូបណ្ដាររដ្ឋមន្រ្តីទាំងអស់មានការឈឺចាប់យ៉ាងខ្លាំងក៏ពួកគេបានត្រឹមគិតក្នុងចិត្តថា: “ទ្រង់ពិតជាមិនដឹងខ្យល់ស្អីឡើយ!”
ប៉ុន្តែយ៉ាងណាក៏ វាមិនមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការនិយាយបន្ថែមឡើយហើយពួកគេក៏មិនហ៊ាននឹងធ្វើវាដែរ។ យ៉ាងណាក៏អង្គម្ចាស់ក្សត្រាមិនស្តាប់ពួកគេដដែរនឹង។
T/N:
- Okayyyyy~ ភាគនេះណាជាផ្នែកមួយនៃភាគមួយតែប៉ុណ្តោះ
- ភាគនេះ ផុសសាកដើម្បីចង់ដឹងថាការប្រើពាក្យបែបនេះយ៉ាងម៉េចដែរអ្នកទាងអស់គ្នា?
- បើមានមតិយោបល់អ្វី អាចជួយប្រាប់មកណាដើម្បី Ashy ធ្វើការកែរប្រែ (^0^)
តារាងមាតិកា >> ភាគបន្ទាប់